Showing posts with label Computer Program. Show all posts
Showing posts with label Computer Program. Show all posts


sambokvdo

how to use application to convert your voice to text google

សួស្តីសិស្សទាំងអស់, ថ្ងៃនេះយើងហេងហើយ។ ក្រុមហ៊ុននៅសហរដ្ឋអាមេរិច១ហៅថា Avid បានប្រកាសអោយសធារណៈប្រើ Media Composer ដោយមិនយកលុយ! កន្លែងទាញយកគឺខាងក្រោមនេះ http://www.avid.com/media-composer-first ចំពោះសិស្សមិនដឹង Avid Media Composer (AMC), សូមអានបន្តរទៀត។ កុនចេញពីសហរដ្ឋអាមេរិចគឺប្រហែល 96% ប្រើ AMC កាត់ត។ កាលគ្រូប្រើវាជាង២០ឆ្នាំមុនគឺតម្លៃវាចាប់ផ្តើមពី $10,000 ឡើងទៅ។ មានតែវាទេអាចកាត់តហ្វិលបាននឹងបញ្ជាឧបករណ៏ MIDI ដល់វាល្បីពេក ក្រុមហ៊ុនផ្សេងៗក៏ចាប់ផ្តើមធ្វើប្រូក្រាមកាត់តលក់ដែរ Adobe Premiere ចេញដំបូងគឺសម្រាប់ក្មេងលេង គុណភាពក៏មិនល្អ ហើយរវល់តែ crash នឹងមិនអាចចាក់ភ្លាមៗ អ្វីៗទាល់ render ទាំងអស់!! ដូចឆ្មេះ មិត្តរបស់គ្រូក៏បង្កើត Vegas វាក៏ល្បី ព្រោះវាលឿន ប៉ុន្តែបញ្ហាធំ១ចំពោះ Vegas គឺអត់មាន hardware!! បើយើងត្រូវការបញ្ជាឧបករណ៏ខាងក្រៅដូចជាម៉ាស៊ិនផ្សេងៗ គឺវាទៅអត់រួច ចូល 2005, ក្រុមហ៊ុន Sony ទិញយក Vegas បច្ចប្បន្នគឺ Sony ជាម្ចាស់ Vegas ប្រហែលជា ៥ ឆ្នាំមុន BlackMagic ចេញប្រក្រាមកាត់តដែរ ហៅថា daVinci ប៉ុន្តែបញ្ហារបស់វាគឺ....វាធ្វើតម្រូវ camera របស់ BlackMagic បើសិនជាយើងមាន camera ម៉ាកផ្សេងដូចជា Nikon, Canon, Sony, JVC, Panasonic, etc. វាទា render ទាំងអស់!! នេះចូលបញ្ហាធំចំពោះប្រូក្រាមទំនើប នាក់ប្រើមិនចង់អង្គុយចាំគ្រាន់តែចាក់មើល clip នោះទេ!! ឥឡូវយើងមកដល់ខែសីហា ២០១៧។ AMC សម្រាច់ចិត្តអោយសាធារៈណៈប្រើដោយមិនយកលុយ។ ប៉ុន្តែគេអោយប្រើ version ហៅថា First Avid Media Composer First អាសេរី professional គឺគេនៅលក់វាពេញថ្លៃដដែល។ នេះឆាកកុនដែលប្រើ Avid ប្រហែលពួកសិស្សដឹងវាដែរ https://www.youtube.com/watch?v=u8h8d2XLWKY ពេលយើងចូលដល់ថ្នាក់រៀនកាត់តវីឌីអូ គ្រូបង្រៀនប្រើវា ដូចឆ្នេះ ចំពោះសិស្សដែលចង់កាត់តវីឌីអូសម្រាប់កំសាន្ត អាចហាត់ប្រើវាទៅ ម្យ៉ាង១ទៀត ម្ចាស់ដើមអោយប្រើមិនយកលុយផង

Avid Media Composer - ប្រូក្រាមកាត់តវីឌីអូ

sambokvdo

CSE 101 - មេរៀនទី១ - variable, data type, integer, float, string

kongsophal@2017. Theme images by MichaelJay. Powered by Blogger.